Macropinna microstoma: A deep-sea fish with a transparent head and tubular eyes
Is it real?
Add comment May 7, 2009
Mylife
Life » Family EDITOR’S NOTE
Published: 12/02/2009 at 12:00 AM
Newspaper section: Mylife
Some say true love is like a ghost. Many talk about it yet only a few have seen it. In our lifetime, we may be lucky enough to find our true love, or sometimes referred to as an individual’s soul mate. But it’s still common enough that we might go through life and never have a chance to find one. Too often couples end up realising they are actually sharing a bed with a roommate instead of a lifetime partner.
Many say true love is a mother’s unconditional love for her child. Some believe it happens when one is ready to give love without expecting anything in return; while others say it’s the time when one sees the worst in a person and still wants to spend the rest of his or her life with that person. Love comes in different shapes. Sometimes I can’t help but wonder if we expect too much from love? I used to believe that love was a pink little heart surrounded by blooming reddish cherries with a sweet little cupid singing love songs on a bed of roses. It took me quite a while to get out of my beautiful pink world and get back to reality.
Love does have a bright, roseate side that keeps a little bird in our heart singing romantic songs. Yet it can also take us on a ride to the darkest tunnel that only leaves a wound with a deep agonising scar in our hearts. The problem is that we tend to forget that every rose has its thorns. A taste of vintage Bordeaux can take you high up to the pleasures of epicurean nirvana yet can give you a bad hangover if you drink too much of it. Well, in this free world, we all are at liberty to design our own true love depending on how we’d like it to taste like. However we shouldn’t forget the bitter taste and the sore bite that love always brings with it.
An important occasion for my first “Editor’s Note” – I hope our readers find true love in their quest for life. Happy Valentine’s Day! Source: www.bangkokpost.com
1 comment February 13, 2009
មិនព្រមទទួលទូរស័ព្ទ
អូនកើតអី??!!! ពេលនេះមិនបានជួប ដឹងទេថានឹក អូនអត់ពេលឬមួយមានរឿងអី
បងនឹកអូនណាស់ ទូរស័ព្ទទៅរកអូន តេទៅប៉ុន្មានដងក៏មិនព្រមទទួលទេ ចិត្តបងមិនសុខស្រួលទេ ដូចដែលអូនមិនធ្លាប់ដូចពីមុន ម៉េចបានមិនព្រមទទួលសោះ កុំឲ្យបងរង់ចាំយ៉ាងនេះបងតូចចិត្តណាស់ណា!! ឬមួយអូនមានអ្នកថ្មីប្រាប់បងឲ្យយល់ផង អូន។ តេទៅប៉ុន្មានដងឭតែភ្លេងរោទ៍ចោល ឲ្យចាំដល់ពេលណា?? អូនទៅជាមួយអ្នកណា កុំពុងធ្វើអី ដឹងទេថាបងកំពុងរងចាំ។
“តាមពិតទៅអង្គុយចុចទូរស័ព្ទចង់បែកមេដៃទៅម្ចាស់ទូកដើម្បីជួលទៅស្ទូចត្រីទេ”
3 comments February 7, 2009
Beware of cellphone
កុមារក្រោមអាយុរ១២ឆ្នាំមិនត្រូវប្រើទូរស័ព្ទដៃ”Children under 12 years old do not use cell phone” នេះជាសេចក្តីអំពាវនាវរបស់លោកសាស្រ្តចារ្យ ដាវីដ សែវ៉ង់ស្រៃប៊ឺ និងក្រុម គ្រូពេទ្យចំនួន១៩ផ្សេងទៀតដែលភាគច្រើនមានឯកទេសផ្នែកជំងឺមហារីកអ្នកវិទ្យា សាស្រ្តទាំងនេះបានរៀបចំផ្សព្វផ្សាយសាធារណៈនូវសេចក្តីប្រកាសមួយស្តីពីគ្រោះថ្នាក់ជា យថាហេតុនៃការប្រើទូរស័ព្ទដៃ តើទូរស័ព្ទដៃពិតជាអាចមានគ្រោះថ្នាក់ដល់សុខភាព កុមារនិងជនទូទៅដល់កំរិតណា និងថាតើត្រូវធ្វើដូចម្តេចដើម្បីជៀសវាងបានរឺក៏ត្រូវឈប់ ប្រើទូរស័ព្ទដៃ។
ឈឺក្បាល់ឈឺត្រចៀកចាក់ស្កៀបរម៉ាស់នៅលើស្បែកពេលទូរស័ព្ទតើមកពីមូលហេតុអ្វី?ឫមកពីយើងរវល់និយាយ ញាក់ត្របកភ្នែកខាងស្តាំឫខាងឆ្វេង ខាងណាសយខាងណា ហេង នៅក្មេងនៅឡើយតែឆាប់ភ្លេចភ្លាំងជាងមនុស្សចាស់សម័យមុន ឆាប់បាត់បង់ការ ប្រមូលផ្តុំអារម្មណ៍ឫក៏ហឹងត្រចៀក។ល។ ទាំងនេះមិនមែនជាការចៃដន្យទេឫ? អាការៈ ដែលបានរៀបរាប់ខាងលើនេះគឺអាចជាឥទ្ធិពលខ្លះបង្កឡើងដោយទូរស័ព្ទដៃ ទំនងជា មានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះទៅទៀត បណ្តាជនទូទៅត្រូវយល់ថា ការប្រើប្រាស់ទូរស័ព្ទ ដៃប្រាកដជាបង្កឲ្យមានផលប៉ះពាល់ផលវិបាកអ្វីមួយទៅថ្ងៃក្រោយមិនខានឡើយ។ នេះគឺ ជាសារដ៏សំខាន់មួយដែលលោកសាស្រ្តចារ្យចង់ឲ្យចង់ចាំ លោកសាស្រ្តចារ្យ និងវិជ្ជ បណ្ឌិត ឈេរីប្រ៊ីយ៉េព្រមទាំងក្រុមគ្រូពេទ្យមួយចំនួនធំមានឯកទេសផែ្នកជំងឺ មហារីកបានចុះហត្ថលេខាព្រមគ្នាចេញសេចក្តីប្រកាសអំពាវនាវមួយឲ្យធ្វើការប្រុងប្រយ័ត្ននៅ គ្រោះថ្នាក់ជាយថាហេតុនៃការប្រើប្រាស់ទូរស័ព្ទដៃកាលពីដើមសប្តាសន៍កន្លងទៅនៅប្រទេស បារាំងក្នុង ពេលរងចាំសេចក្តីសន្និដ្ឋានចុងក្រោយស្តីពីគ្រោះថ្នាក់របស់ទូរស័ព្ទដៃក្រុមគ្រូ ពេទ្យ ហត្ថលេខីនៃសេចក្តីអំពាវនាវនេះបានលើកឡើងពីគ្រោះថ្នាក់ដ៏ធំធេងរបស់ទូរស័ព្ទដៃជាពិសេសចំពោះកុមារដែលមានអាយុរក្រោម១២ឆ្នាំនិងបានចេញជាវិធានការណែ នាំមួយចំនួនទៀតផង។ ចំពោះក្រសួងសុខាភិបាលបារាំងរហូតមកទល់ពេលនេះម៉ោងនេះពុំទាន់ មានភស្តុតាង វិទ្យាសាស្រ្តណាមួយដែលបញ្ជាក់អំពីគ្រោះថ្នាក់ធំដំគួរឲ្យកត់សំគាល់ឡើយក៏ប៉ុន្តែ សំរាប់អ្នកស្រាវជ្រាវដែលសុទ្ធសឹងជាគ្រូពេទ្យឯកទេសជំងឺមហារីកមានលោកសាស្រ្ត ចារ្យ ដាវីដ សែវ៉ង់ស្រៃប៊ឺ ដែលជាសាស្រ្តចារ្យវិជ្ជាសាស្រ្តផ្នែកជំងឺផ្លូវចិត្ត ជាអ្នកផ្តើមគំនិត បានគូបញ្ជាក់ថា មានភស្តុតាងវិទ្យាសាស្រ្តច្រើនគ្រប់គ្រាន់គួរឲ្យព្រួបារម្ភស្តីពីគ្រោះថ្នាក់នៃ ការប្រើប្រាស់ទូរស័ព្ទដៃ ហើយគ្រោះថ្នាក់នោះសោធ ជាគ្រោះថ្នាក់ធ្ងន់ធ្ងបំផុតដែលយើង មិនគួរបណ្តែតបណ្តោយ លោកសាស្រ្តចារ្យបានធានាអះអាងថាអ្វីដែលលោកអះអាងទាំង អម្បាលមានមិនមែនក្នុងន័យបង្អាប់បន្តុសក្រុមហ៊ុនផលិតទូរស័ព្ទដៃឡើយ តែជាការជួយ ជុំរុញលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍ការផលិតទូរស័ព្ទថ្មីៗទៀត ប្រកបដោយសុវត្ថិភាព ដល់សុខភាពសាធារណៈ ហើយលោកក៏មិនប្រឆាំងនិងការប្រើប្រាស់ទូរស័ព្ទដែរ រូប លោកផ្ទាល់ក៏ប្រើប្រាស់ទូរស័ព្ទដៃដែរ និងព្រមទាំងមានជំងឺមហារីកខួក្បាលចាប់និងខ្លួន ទៀតផង។ តែការប្រើប្រាស់ទូរស័ព្ទដៃពិតជាអាចបង្កគ្រោះថ្នាកដល់សុខភាពហើយយើងអាចរក មធ្យោបាយការពារបាន។
ជាច្រើនឆ្នាំមកហើយដែលចំណោទជុំវិញសុវត្ថភាព និងការប្រើប្រាស់ទូរស័ព្ទដៃបាន ក្លាយជាកង្វល់ធំមួយរបស់អ្នកស្រាវជ្រាវវិទ្យាសស្រ្ត តើទូរស័ព្ទដៃពិតជាមានគ្រោះថ្នាក់ ដល់សុខភាពមែនឫ? កាល់ពីឆ្នាំ២០០០អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់ បច្ចេកវិទ្យាចាប់រលកសំលេងទំនងជាបង្កគ្រោះថ្នាក់ដល់ខួក្បាលផ្ទាល់តែម្តងប្រសិននិយាយ ទូរស័ព្ទដៃយូរជាប់រយះពេល២០នាទីឥតឈប់នោះនិងធ្វើឲ្យផ្នែកខាងក្រៅរបស់ត្រចៀក ឡើងស៊ីតណ្ហភាពឫក៏ឡើងកំដៅដូច្នេះសំរាប់អ្នកឯកទេសជាច្រើននៅពេលប្រើទូរស័ព្ទដៃនេះ យូរៗទៅ ADNរបស់កោសិកាខួក្បាលនិងចុះទន់ខ្សោយខូចខាតរហូតបង្កជាដុំសាច់ប្រភេទ មហារីក។
ការសិក្សាដែលមានពីមុនៗមកនោះពុំគ្រប់គ្រាន់សំរាប់សរុបសេចក្តីថា ទូរស័ព្ទដៃពិតជា មូលហេតុចំបងនៃគ្រោះកើតដុំសាច់ប្រភេទមហារីកនិងធ្វើឲ្យខូចសុខភាពឡើយក៏ប៉ុន្តែការ សិក្សាចុងក្រោយបានឲ្យដឹងថា នៅពេលដែលកំពុងនិយាយទាក់ទងគ្នាដែនម៉ាញ៉េទិច ដែលទូរស័ព្ទដៃបញ្ចេញនោះអាចជ្រៀបចូលទៅក្នុងខ្លូនមនុស្សដោយពិតជាក់ស្តែងទោះជា ដែនម៉ាញ៉េទិចនោះមានកំរិតស្របទៅនិងបទដ្ឋានសំរាប់រក្សាសុវត្ថភាពក៏ដោយដែន ម៉ាញ៉េទិច ជ្រាបចូលទៅក្នុងខួក្បាលធ្វើឲ្យមានសំយោគចេញជាតិប្រូតេអ៊ីនច្រើនបង្ក បង្កើតឲ្យមានស្រ្តេស “stress” ដែនម៉ាញ៉េទិចអាចជ្រាបចូលទៅក្នុងខ្លូនមនុស្សពិសេស ត្រង់ចំណុចខួក្បាលដូច្នេះហើយបានជាកុមារអាចទទួលរងគ្រោះខ្លាំងជាងមនុស្សចាស់ពីព្រោះ ខួក្បាលកុមារមានទំហំតូចនៅឡើយ ការប្រើប្រាស់ទូរស័ព្ទដៃនិងអាចជុំរុញឲ្យមានដុំសាច់ ដុំសាច់របស់ស្រោមសរសៃប្រសាទវិវត្តន៍យូៗទៅក្លាយទៅជាមហារីកនិងជុំឲ្យមានជំងឺ មហារីកខួក្បាលជាពិសេសនៅផ្នែកខាងត្រចៀកដែលស្តាប់ទូរស័ព្ទច្រើន។ បើតាមអ្នកស្រាវជ្រាវជនជាតិស៊ុយអែត គ្រោះកើតដុំសាច់ប្រភេទមហារីកនៅផ្នែកខាង ដាក់ទូរស័ព្ទស្តាប់ឡើងគុណទ្វេជាពីរក្នុងរយះពេលនៃការប្រើប្រាស់ទូរស័ព្ទតែ១០ឆ្នាំ ប៉ុណ្ណោះ អ្នកស្រាវជ្រាវអាមេរិចបានបន្ថែមទៀតថា កុមារអាចនិងជួបគ្រោះកើតជំងឺ មហារីកដោយសារការកើនឡើងនៃចំនួនគ្រាប់ឈាមស ដូច្នេះក្នុងពេលដែលការសិក្សា ស្រាវជ្រាវពុំអាចទាន់ជូលលទ្ធផលជាក់ស្តែងជាផ្លូវការ លោកសាស្រ្តចារ្យសុំណែនាំដល់ ឪពុកម្តាយ ព្រមទាំងអ្នកប្រើប្រាស់ទូរស័ព្ទដៃទាំងឡាយឲ្យប្រុងប្រយ័ត្ន និងអនុវត្តន៍តាម ការណែនាំខាងក្រោមដើម្បីការពារសុខភាពរបស់យើងទៅថ្ងៃអនាគត៖
លោកសាស្រ្តចារ្យជាហត្ថលេខីនៃសេចក្តីអំពាវនាវគ្រោះថ្នាក់នៃទូរស័ព្ទដៃសូមផ្តល់ដំបូន្មាន ដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃទាំងអស់ឲ្យគោរពតាមវិធានការណ៍ការពារសំខាន់ៗទាំងឡាយ សំរាប់មនុស្សពេញវ័យ និងសំរាប់កុមាររួមមាន
- មិនត្រូវអនុញ្ញាតឲ្យកុមារក្រោម១២ឆ្នាំនិយាយទូរស័ព្ទដៃទេលើកលែងតែករណីបន្ទាន់ ខ្លាំងឫក៏រហូតដល់អាយុរ១៥ឆ្នាំរឹតតែប្រសើរ
- និយាយទូរស័ព្ទដាក់ជាប់ត្រចៀកគួរតែមានរយះពេលខ្លីបំផុត៣នាទីយ៉ាងយូរ ហើយ សាកល្បងដាក់ទូរស័ព្ទឲ្យឆ្ងាយពីត្រចៀកឲ្យកាន់តែឆ្ងាយកាន់តែល្អ ឫក៏មិនដូច្នេះទេ បើកសំលេងឲ្យឫខ្លាំងឫ ក៏ប្រើប្រដាប់ស្តាប់ពាក់នៅនឹងត្រចៀក ហើយជាពិសេស ទៀតត្រូវប្តូត្រចៀកស្តាប់ម្តងខាងឆ្វេង ម្តងខាងស្តាំឲ្យបានញឹកញាប់
- គួរតែជៀសវាងកុំប្រើទូរស័ព្ទនៅពេលជិះឡាន ជិះម៉តូក្នុងរទេះភ្លើងឫដើរបណ្តើនិយាយ បណ្តើនៅទីកន្លែងទីប្រជុំជន មានសំលេងនិងមានចរាចរច្រើននិងកន្លែងដែលមានដែន ម៉ាញេទិចជុំវិញខ្លួន
- កុំដាក់ទូរស័ព្ទជាប់និងខ្លួនអី ចំពោះបុរសការដាក់ទូរស័ព្ទក្នុងហោប៉ៅខោខាងមុខបុរស មុខអាចជួបជំងឺអត់កូននិងមិនត្រូវដាក់ទូរស័ព្ទជិតបេះដូងពេកទេដំបូន្មានចុងក្រោយដែល លោកសាស្រ្តចារ្យសុំផ្តែផ្តាំជាចុងក្រោយនេះ កុំចុចបញ្ជូនភ្លាមលើកផ្អឹបនិងត្រចៀក ស្តាប់ភ្លាម ពោលគឺត្រូវរងចាំដៃគូសន្ទនាលើកឆ្លើយថាអាឡូសិន។(ពីនាទីសុខភាពវិទ្យុបារាំងRFI)
2 comments June 27, 2008
Kampong speur Province[2]
តាមពិតទៅយើងត្រូវស្នាក់នៅក្នុងវត្តតែមួយយប់ទេតែដោយភូមិដែលយើងត្រូវចុះធ្វើការវានៅ មិនឆ្ងាយ ដូច្នេះអ៊ំប្រធានក៏សំរេចចិត្តស្នាក់នៅវត្តមួយយប់ទៀត។
តាមផែនការដាក់ចុះមកគឺជ្រើសយកភូមិណាដែលប្រជាជនមានជីវភាពក្រីក្របំផុត។ប្រជាជន ដែលទាល់ក្រនោះដោយសារតែគ្នានដីស្រែចំការ មានអ្នកខ្លះគ្នានទាំងដីសង់ផ្ទះខ្លួនឯង ទៀត ចំពោះអ្នកមានដីស្រែតែទំហំតូចមិនគ្រប់គ្រាន់និងបំពេញតំរូវការក្នុងរយះពេលផ្តល់ ផលឲ្យផងលក់ក៏មិនបានទុកហូបក៏មិនគ្រប់គ្រាន់ ដូច្នេះត្រូវបង្ខំចិត្តដើរស៊ីឈ្នួលគេដូចជា ធ្វើចំការ ជួយច្រូត និងត្រូវដើររកត្រីខ្ជង ដើម្បីបំពេញជីវភាពប្រចាំថ្ងៃគឺរស់មួយថ្ងៃគិតមួយ ថ្ងៃ។
បន្ទាប់ពីរយះពេលបំពេញការងាររយះពេល២យប់៣ថ្ងៃរួចមក យើងត្រូវបន្តដំណើរទៅ ស្រុកឳរាល់ទៀត ។
បន្ទាប់ពីធ្វើដំណើរជាមួយនិងផ្លូវមហារលាក់មក យើងក៏ចូលមកដល់ភូមិទំនប់ ម្តងនេះអត់ ស្នាក់វត្តហើយក៏អត់ស្នាក់ក្នុងផ្ទះអ្នកស្រុកដែរ ឡួយណាស់លើកនេះមិនបាច់រអ៊ូថាក្កៅទេ ដោយសារមានតែដំបូលអត់ជញ្ជាំង ល្ហល្ហេវគួរឲ្យចាប់អារម្មណ៍ណាស់ ដូចមកបោះតង់ នៅក្នុងព្រៃចឹងដូចបានឃើញរូបខាងក្រោមស្រាប់៖
យើងត្រូវស្នាក់នៅទីនេះមួយយប់ពីរថ្ងៃ ពិតមែនតែកន្លែងស្នាក់នៅយ៉ាងនេះក៏ដោយចាត់ ទុកថាសប្បាយម្យ៉ាងដែរ ព្រោះមិនធ្លាប់ដូចេ្នះពីមុន សំណាងណាស់អ៊ំប្រធានចាត់ចែង បានល្អពិសេសគឺបាយទឹក នំចំណីមិនខ្វះព្រោះចុងភៅមានដល់ទៅបួននាក់តាមអម ដំណើរ។ ធម្មតានៅភ្នំពេញ គេងម៉ោង១១ រឺ១២ តែមកទីនោះគឺម៉ោង៨មិនទាន់ទេស្រម៉ុក ផ្អើលសត្វព្រៃ ព្រោះមិនមានអគ្គីសនីហើយអ៊ំប្រធានហាមមិនឲ្យដើរទៅណាទេចឹងមាន តែដេក។
ការងារបានបញ្ជប់រយះពេល៤យប់៥ថ្ងៃ ក្នុងការប្រមូលទិន្ន័យរួចរាល់សំរាប់ខែត្រកំពង់ស្ពឺ ក្រុមការងារបានវិលត្រឡប់មកផ្ទះវិញនៅល្ងាចថ្ងៃទី៥ “Home Sweet Home”។
យើងត្រូវសរុបរបាយការណ៍ពេលមកដល់ភ្នំពេញដើម្បីដាក់ជូនអ៊ំប្រធាន និងត្រៀមខ្លួន ចុះទៅខែត្រកំពង់ធំបន្តទៀត យើងមានពេលសំរាកជាងមួយអាទិត្យមុនបន្តបេសកម្ម។
2 comments June 24, 2008
Kampong speur Pronvince[1]
កាលពីឆ្នាំទៅខាងកន្លែងធ្វើការបានបញ្ជូនក្រុមការងារមួយមានខ្ញុំក្នុងនោះដែរដើម្បី ចុះធ្វើ ស្ថិតិប្រជាជនដែលក្រីក្របំផុតក្នុងខែត្រមួយចំនួន ក្នុងនោះខែត្រកំពង់ស្ពីគឺគោលដៅទី មួយ កាលនោះដូចតក់ក្រហល់ដល់ហើយគ្រាន់តែចេញលិខិតប្រកាសឈ្មោះអ្នកដែល ត្រូវចុះនាពេលព្រឹក ស្រាប់តែថ្ងៃត្រង់ហៅប្រជុំភ្លាមៗឲ្យត្រៀមខ្លួនចេញដំណើរពេលល្ងាច តែម្តង គ្រាន់តែចប់ភ្លាមមួយៗរត់ទៅផ្ទះរៀងៗខ្លួន ចំណែកខ្ញុំក៏ចឹងដែរ។ ក្រោយពេល រៀបចំអីវ៉ាន់រួចរាល់ហើយ យើងបានជួបជុំគ្នានៅកន្លែងធ្វើការដើម្បីរងចាំឡានមកទទួល។
យើងបានចេញដំណើរពេលល្ងាចប្រមាណម៉ោង៦។ កំពង់ស្ពឺមិនជាឆ្ងាយទេពីភ្នំពេញ តែចំណាយពេលដល់ទៅពីរម៉ោងពេលបរឡានចូលទៅផ្លូវក្នុងភូមិនោះតូចម្នាក់ៗញាក់អត់ ឈប់មិនមែនញាក់តាមភ្លេងទេ គឺដោយសារផ្លូវគ្រលុកធំៗ។ យើងបានទៅដល់សាលាឃុំ ដែលជាអូតែលរបស់យើងយប់នោះ ទៅដល់បាយទឹកគេរៀបចំទុកហើយស្រាច់។ ក្រោយពេលបាយទឹករួចហើយ អ៊ំប្រធាន បានចែកសម្ភារៈក្នុងមានកាបូបស្ពាយក្នុងនោះ មាន ភួយ ខ្នើយ មុង ក្រមា ឯខាងក្រៅមាន កន្ទេល អង្រឹងមានដេរភ្ជាប់ជាមួយមុង ចំណែកកាបូបស្តាយទៅធ្វើការ វិញមាន ពិល សៀវភៅ ប៊ិច និង ឯកសារសម្ភាសន៍។ បន្ទាប់ពីញុំាបាយហើយ ក៏នាំគ្នាទៅ មុជទឹកមុននឹងគេង នៅក្បែរសាលាឃុំមានត្រពាំងតូច ក៏នាំគ្នាមុជទឹកនៅទីនោះ ដល់ពេលព្រលឹមឡើងមិនដឹង ខ្ទួយចូលមកដេកជាមួយតាំងពី កាលណា ចេះសំណាងវាអត់ខាំ គ្នាខ្ញុំម្នាក់ក៏បេះជីវិតវានិង ស្បែកជើងទៅ។ ពេលដើរទៅ មុជទឹក ដុះធ្មេញ នៅត្រពាំងនោះ ម៉ែអើយ ទ្រុងជ្រូកដាក់ចំមាត់ត្រពាំងនៅម្ខាងទៀត ដល់កហើយ អត់បានមុជទឹកមួយព្រឹក យកទឹកសុទ្ធដុះធ្មេញទៀត។![]()
យើងត្រូវរៀបចំអីវ៉ាន់ដើម្បីចុះទៅស្នាក់នៅក្នុងភូមិបេង ដែលយើងត្រូវធ្វើការ គឺយើងត្រូវ ស្នាក់នៅក្នុងវត្តមួយយប់ មុននិងបន្តដំណើរបន្តទៅភូមិផ្សេងទៀត។
មកដល់វត្តដែលយើងត្រូវស្នាក់នៅយប់នេះ ម្នាក់ៗដូចជាព្រឺរោមខ្ញាកៗ ព្រោះអីនៅជិត កន្លែងគេងមាន បច្ឆាខ្មោច ខ្លាចជាងគេគឺចុងភៅស្រីពីរនាក់នោះ យើងមានគ្នាសរុបទាំង អស់ ១៨នាក់ ឡានដឹកអីវ៉ាន់សំរាប់ផ្ទះបាយ និងឡានពីរទៀតសំរាប់ដឹកក្រុមការងារ។ រួចរាល់ហើយយើងនាំចុះធ្វើការលើកដំបូងក្នុងភូមិបេងនៃខែត្រកំពង់ស្ពឺ។
បន្ទាប់ពីបំពេញការងារសម្ភាសន៍ចប់ហើយ យើងទាំងអស់គ្នាបានធ្វើការបូកសរុបការងារ ដើម្បីដាក់ជូនអ៊ំប្រធាន។ ម្តងនេះនៅវត្តមានបន្ទប់ទឹក សមរម្យអត់ព្រួយ តែដូចយាប់ចិត្ត និង កន្លែងគេង សាំហ្មង!! យប់នេះខ្ញុំនិង មិត្រភ័ក្តនាំគ្នាចងអង្រឹងក្រោមកុដលោកចៅ អធិការវិញ ទុកឲ្យចុងភៅ និងអ្នកអត់ចេះគេងអង្រឹងគេគេងក្បែបច្ឆានោះចុះ ខ្ញុំសុខចិត្តនៅ កុដលោកពឹងសុំពឹងបារមីមួយប់ហើយ តែលោកថាអត់អីទេកុំខ្លាច តែអ្នកណាទុកចិត្ត។
សាំហ្មងរវល់បាយយឺតពេកគេរើសកន្លែងល្អអស់ សល់តែមួយកន្លែង តែមិនអីទេនៅឆ្ងាយ ពីបច្ឆាគួរសមដែរតែទាស់នៅកាច់ជ្រុងវាល្ហល្ហេវពេក។
Add comment June 23, 2008