Kampong speur Pronvince[1]
June 23, 2008
កាលពីឆ្នាំទៅខាងកន្លែងធ្វើការបានបញ្ជូនក្រុមការងារមួយមានខ្ញុំក្នុងនោះដែរដើម្បី ចុះធ្វើ ស្ថិតិប្រជាជនដែលក្រីក្របំផុតក្នុងខែត្រមួយចំនួន ក្នុងនោះខែត្រកំពង់ស្ពីគឺគោលដៅទី មួយ កាលនោះដូចតក់ក្រហល់ដល់ហើយគ្រាន់តែចេញលិខិតប្រកាសឈ្មោះអ្នកដែល ត្រូវចុះនាពេលព្រឹក ស្រាប់តែថ្ងៃត្រង់ហៅប្រជុំភ្លាមៗឲ្យត្រៀមខ្លួនចេញដំណើរពេលល្ងាច តែម្តង គ្រាន់តែចប់ភ្លាមមួយៗរត់ទៅផ្ទះរៀងៗខ្លួន ចំណែកខ្ញុំក៏ចឹងដែរ។ ក្រោយពេល រៀបចំអីវ៉ាន់រួចរាល់ហើយ យើងបានជួបជុំគ្នានៅកន្លែងធ្វើការដើម្បីរងចាំឡានមកទទួល។
យើងបានចេញដំណើរពេលល្ងាចប្រមាណម៉ោង៦។ កំពង់ស្ពឺមិនជាឆ្ងាយទេពីភ្នំពេញ តែចំណាយពេលដល់ទៅពីរម៉ោងពេលបរឡានចូលទៅផ្លូវក្នុងភូមិនោះតូចម្នាក់ៗញាក់អត់ ឈប់មិនមែនញាក់តាមភ្លេងទេ គឺដោយសារផ្លូវគ្រលុកធំៗ។ យើងបានទៅដល់សាលាឃុំ ដែលជាអូតែលរបស់យើងយប់នោះ ទៅដល់បាយទឹកគេរៀបចំទុកហើយស្រាច់។ ក្រោយពេលបាយទឹករួចហើយ អ៊ំប្រធាន បានចែកសម្ភារៈក្នុងមានកាបូបស្ពាយក្នុងនោះ មាន ភួយ ខ្នើយ មុង ក្រមា ឯខាងក្រៅមាន កន្ទេល អង្រឹងមានដេរភ្ជាប់ជាមួយមុង ចំណែកកាបូបស្តាយទៅធ្វើការ វិញមាន ពិល សៀវភៅ ប៊ិច និង ឯកសារសម្ភាសន៍។ បន្ទាប់ពីញុំាបាយហើយ ក៏នាំគ្នាទៅ មុជទឹកមុននឹងគេង នៅក្បែរសាលាឃុំមានត្រពាំងតូច ក៏នាំគ្នាមុជទឹកនៅទីនោះ ដល់ពេលព្រលឹមឡើងមិនដឹង ខ្ទួយចូលមកដេកជាមួយតាំងពី កាលណា ចេះសំណាងវាអត់ខាំ គ្នាខ្ញុំម្នាក់ក៏បេះជីវិតវានិង ស្បែកជើងទៅ។ ពេលដើរទៅ មុជទឹក ដុះធ្មេញ នៅត្រពាំងនោះ ម៉ែអើយ ទ្រុងជ្រូកដាក់ចំមាត់ត្រពាំងនៅម្ខាងទៀត ដល់កហើយ អត់បានមុជទឹកមួយព្រឹក យកទឹកសុទ្ធដុះធ្មេញទៀត។![]()
យើងត្រូវរៀបចំអីវ៉ាន់ដើម្បីចុះទៅស្នាក់នៅក្នុងភូមិបេង ដែលយើងត្រូវធ្វើការ គឺយើងត្រូវ ស្នាក់នៅក្នុងវត្តមួយយប់ មុននិងបន្តដំណើរបន្តទៅភូមិផ្សេងទៀត។
មកដល់វត្តដែលយើងត្រូវស្នាក់នៅយប់នេះ ម្នាក់ៗដូចជាព្រឺរោមខ្ញាកៗ ព្រោះអីនៅជិត កន្លែងគេងមាន បច្ឆាខ្មោច ខ្លាចជាងគេគឺចុងភៅស្រីពីរនាក់នោះ យើងមានគ្នាសរុបទាំង អស់ ១៨នាក់ ឡានដឹកអីវ៉ាន់សំរាប់ផ្ទះបាយ និងឡានពីរទៀតសំរាប់ដឹកក្រុមការងារ។ រួចរាល់ហើយយើងនាំចុះធ្វើការលើកដំបូងក្នុងភូមិបេងនៃខែត្រកំពង់ស្ពឺ។
បន្ទាប់ពីបំពេញការងារសម្ភាសន៍ចប់ហើយ យើងទាំងអស់គ្នាបានធ្វើការបូកសរុបការងារ ដើម្បីដាក់ជូនអ៊ំប្រធាន។ ម្តងនេះនៅវត្តមានបន្ទប់ទឹក សមរម្យអត់ព្រួយ តែដូចយាប់ចិត្ត និង កន្លែងគេង សាំហ្មង!! យប់នេះខ្ញុំនិង មិត្រភ័ក្តនាំគ្នាចងអង្រឹងក្រោមកុដលោកចៅ អធិការវិញ ទុកឲ្យចុងភៅ និងអ្នកអត់ចេះគេងអង្រឹងគេគេងក្បែបច្ឆានោះចុះ ខ្ញុំសុខចិត្តនៅ កុដលោកពឹងសុំពឹងបារមីមួយប់ហើយ តែលោកថាអត់អីទេកុំខ្លាច តែអ្នកណាទុកចិត្ត។
សាំហ្មងរវល់បាយយឺតពេកគេរើសកន្លែងល្អអស់ សល់តែមួយកន្លែង តែមិនអីទេនៅឆ្ងាយ ពីបច្ឆាគួរសមដែរតែទាស់នៅកាច់ជ្រុងវាល្ហល្ហេវពេក។
Entry Filed under: Mission. Tags: Kampong Speur.
Trackback this post | Subscribe to the comments via RSS Feed