Kampong speur Province[2]
June 24, 2008
តាមពិតទៅយើងត្រូវស្នាក់នៅក្នុងវត្តតែមួយយប់ទេតែដោយភូមិដែលយើងត្រូវចុះធ្វើការវានៅ មិនឆ្ងាយ ដូច្នេះអ៊ំប្រធានក៏សំរេចចិត្តស្នាក់នៅវត្តមួយយប់ទៀត។
តាមផែនការដាក់ចុះមកគឺជ្រើសយកភូមិណាដែលប្រជាជនមានជីវភាពក្រីក្របំផុត។ប្រជាជន ដែលទាល់ក្រនោះដោយសារតែគ្នានដីស្រែចំការ មានអ្នកខ្លះគ្នានទាំងដីសង់ផ្ទះខ្លួនឯង ទៀត ចំពោះអ្នកមានដីស្រែតែទំហំតូចមិនគ្រប់គ្រាន់និងបំពេញតំរូវការក្នុងរយះពេលផ្តល់ ផលឲ្យផងលក់ក៏មិនបានទុកហូបក៏មិនគ្រប់គ្រាន់ ដូច្នេះត្រូវបង្ខំចិត្តដើរស៊ីឈ្នួលគេដូចជា ធ្វើចំការ ជួយច្រូត និងត្រូវដើររកត្រីខ្ជង ដើម្បីបំពេញជីវភាពប្រចាំថ្ងៃគឺរស់មួយថ្ងៃគិតមួយ ថ្ងៃ។
បន្ទាប់ពីរយះពេលបំពេញការងាររយះពេល២យប់៣ថ្ងៃរួចមក យើងត្រូវបន្តដំណើរទៅ ស្រុកឳរាល់ទៀត ។
បន្ទាប់ពីធ្វើដំណើរជាមួយនិងផ្លូវមហារលាក់មក យើងក៏ចូលមកដល់ភូមិទំនប់ ម្តងនេះអត់ ស្នាក់វត្តហើយក៏អត់ស្នាក់ក្នុងផ្ទះអ្នកស្រុកដែរ ឡួយណាស់លើកនេះមិនបាច់រអ៊ូថាក្កៅទេ ដោយសារមានតែដំបូលអត់ជញ្ជាំង ល្ហល្ហេវគួរឲ្យចាប់អារម្មណ៍ណាស់ ដូចមកបោះតង់ នៅក្នុងព្រៃចឹងដូចបានឃើញរូបខាងក្រោមស្រាប់៖
យើងត្រូវស្នាក់នៅទីនេះមួយយប់ពីរថ្ងៃ ពិតមែនតែកន្លែងស្នាក់នៅយ៉ាងនេះក៏ដោយចាត់ ទុកថាសប្បាយម្យ៉ាងដែរ ព្រោះមិនធ្លាប់ដូចេ្នះពីមុន សំណាងណាស់អ៊ំប្រធានចាត់ចែង បានល្អពិសេសគឺបាយទឹក នំចំណីមិនខ្វះព្រោះចុងភៅមានដល់ទៅបួននាក់តាមអម ដំណើរ។ ធម្មតានៅភ្នំពេញ គេងម៉ោង១១ រឺ១២ តែមកទីនោះគឺម៉ោង៨មិនទាន់ទេស្រម៉ុក ផ្អើលសត្វព្រៃ ព្រោះមិនមានអគ្គីសនីហើយអ៊ំប្រធានហាមមិនឲ្យដើរទៅណាទេចឹងមាន តែដេក។
ការងារបានបញ្ជប់រយះពេល៤យប់៥ថ្ងៃ ក្នុងការប្រមូលទិន្ន័យរួចរាល់សំរាប់ខែត្រកំពង់ស្ពឺ ក្រុមការងារបានវិលត្រឡប់មកផ្ទះវិញនៅល្ងាចថ្ងៃទី៥ “Home Sweet Home”។
យើងត្រូវសរុបរបាយការណ៍ពេលមកដល់ភ្នំពេញដើម្បីដាក់ជូនអ៊ំប្រធាន និងត្រៀមខ្លួន ចុះទៅខែត្រកំពង់ធំបន្តទៀត យើងមានពេលសំរាកជាងមួយអាទិត្យមុនបន្តបេសកម្ម។
Entry Filed under: Mission. Tags: Kampong Speur.
2 Comments Add your own
Leave a Comment
Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>
Trackback this post | Subscribe to the comments via RSS Feed
1.
Thol | June 27, 2008 at 9:58 am
ក្រុមកាងារនេះ លូយយកតែមែទែន ស្នាក់នៅ សុទ្ធតែសណ្ឋាគា ផ្កាយ10
ឡានជិះ សុទ្វតែ Macedez
2.
aznakagreen | June 27, 2008 at 10:37 am
ហាហា ឡួយចឹង!!មិនមែនផ្កាយ១០ទេ ផ្កាយរាប់ពាន់ពេញមេឃ១យប់ៗ
ត្រូវហើយMecedez Korea ហាហា ពុកគូថ។