Archive for June, 2008

Beware of cellphone

0,,5298803,00

កុមារក្រោមអាយុរ១២ឆ្នាំមិនត្រូវប្រើទូរស័ព្ទដៃ”Children under 12 years old do not use cell phone” នេះជាសេចក្តីអំពាវនាវរបស់លោកសាស្រ្តចារ្យ ដាវីដ​ សែវ៉ង់ស្រៃប៊ឺ  និងក្រុម គ្រូពេទ្យចំនួន១៩ផ្សេងទៀតដែលភាគច្រើនមានឯកទេសផ្នែកជំងឺមហារីកអ្នកវិទ្យា សាស្រ្តទាំងនេះបានរៀបចំផ្សព្វផ្សាយសាធារណៈនូវសេចក្តីប្រកាសមួយស្តីពីគ្រោះថ្នាក់ជា យថាហេតុនៃការប្រើទូរស័ព្ទដៃ តើទូរស័ព្ទដៃពិតជាអាចមានគ្រោះថ្នាក់ដល់សុខភាព កុមារនិងជនទូទៅដល់កំរិតណា និងថាតើត្រូវធ្វើដូចម្តេចដើម្បីជៀសវាងបានរឺក៏ត្រូវឈប់ ប្រើទូរស័ព្ទដៃ។

ឈឺក្បាល់ឈឺត្រចៀកចាក់ស្កៀបរម៉ាស់នៅលើស្បែកពេលទូរស័ព្ទតើមកពីមូលហេតុអ្វី?ឫមកពីយើងរវល់និយាយ ញាក់ត្របកភ្នែកខាងស្តាំឫខាងឆ្វេង ខាងណាសយខាងណា ហេង នៅក្មេងនៅឡើយតែឆាប់ភ្លេចភ្លាំងជាងមនុស្សចាស់សម័យមុន ឆាប់បាត់បង់ការ ប្រមូលផ្តុំអារម្មណ៍ឫក៏ហឹងត្រចៀក។ល។ ទាំងនេះមិនមែនជាការចៃដន្យទេឫ? អាការៈ ដែលបានរៀបរាប់ខាងលើនេះគឺអាចជាឥទ្ធិពលខ្លះបង្កឡើងដោយទូរស័ព្ទដៃ ទំនងជា មានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះទៅទៀត បណ្តាជនទូទៅត្រូវយល់ថា ការប្រើប្រាស់ទូរស័ព្ទ ដៃប្រាកដជាបង្កឲ្យមានផលប៉ះពាល់ផលវិបាកអ្វីមួយទៅថ្ងៃក្រោយមិនខានឡើយ។ នេះគឺ ជាសារដ៏សំខាន់មួយដែលលោកសាស្រ្តចារ្យចង់ឲ្យចង់ចាំ លោកសាស្រ្តចារ្យ និងវិជ្ជ បណ្ឌិត ឈេរីប្រ៊ីយ៉េព្រមទាំងក្រុមគ្រូពេទ្យមួយចំនួនធំមានឯកទេសផែ្នកជំងឺ មហារីកបានចុះហត្ថលេខាព្រមគ្នាចេញសេចក្តីប្រកាសអំពាវនាវមួយឲ្យធ្វើការប្រុងប្រយ័ត្ននៅ គ្រោះថ្នាក់ជាយថាហេតុនៃការប្រើប្រាស់ទូរស័ព្ទដៃកាលពីដើមសប្តាសន៍កន្លងទៅនៅប្រទេស បារាំងក្នុង ពេលរងចាំសេចក្តីសន្និដ្ឋានចុងក្រោយស្តីពីគ្រោះថ្នាក់របស់ទូរស័ព្ទដៃក្រុមគ្រូ ពេទ្យ ហត្ថលេខីនៃសេចក្តីអំពាវនាវនេះ​បានលើកឡើងពីគ្រោះថ្នាក់ដ៏ធំធេងរបស់ទូរស័ព្ទ​ដៃជាពិសេសចំពោះកុមារដែលមានអាយុរក្រោម១២ឆ្នាំនិងបានចេញជាវិធានការណែ នាំមួយចំនួនទៀតផង។ ចំពោះក្រសួងសុខាភិបាលបារាំងរហូតមកទល់ពេលនេះម៉ោងនេះពុំទាន់ មានភស្តុតាង វិទ្យាសាស្រ្តណាមួយដែលបញ្ជាក់អំពីគ្រោះថ្នាក់ធំដំគួរឲ្យកត់សំគាល់ឡើយក៏ប៉ុន្តែ សំរាប់អ្នកស្រាវជ្រាវដែលសុទ្ធសឹងជាគ្រូពេទ្យឯកទេសជំងឺមហារីកមានលោកសាស្រ្ត ចារ្យ ដាវីដ​ សែវ៉ង់ស្រៃប៊ឺ ដែលជាសាស្រ្តចារ្យវិជ្ជាសាស្រ្តផ្នែកជំងឺផ្លូវចិត្ត ជាអ្នកផ្តើមគំនិត បានគូបញ្ជាក់ថា មានភស្តុតាងវិទ្យាសាស្រ្តច្រើនគ្រប់គ្រាន់គួរឲ្យព្រួបារម្ភស្តីពីគ្រោះថ្នាក់នៃ ការប្រើប្រាស់ទូរស័ព្ទដៃ ហើយគ្រោះថ្នាក់នោះសោធ ជាគ្រោះថ្នាក់ធ្ងន់ធ្ងបំផុតដែលយើង មិនគួរបណ្តែតបណ្តោយ លោកសាស្រ្តចារ្យបានធានាអះអាងថាអ្វីដែលលោកអះអាងទាំង អម្បាលមានមិនមែនក្នុងន័យបង្អាប់បន្តុសក្រុមហ៊ុនផលិតទូរស័ព្ទដៃឡើយ តែជាការជួយ ជុំរុញលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍ការផលិតទូរស័ព្ទថ្មីៗទៀត ប្រកបដោយសុវត្ថិភាព ដល់សុខភាពសាធារណៈ ហើយលោកក៏មិនប្រឆាំងនិងការប្រើប្រាស់ទូរស័ព្ទដែរ រូប លោកផ្ទាល់ក៏ប្រើប្រាស់ទូរស័ព្ទដៃដែរ និងព្រមទាំងមានជំងឺមហារីកខួក្បាលចាប់និងខ្លួន ទៀតផង។ តែការប្រើប្រាស់ទូរស័ព្ទដៃពិតជាអាចបង្កគ្រោះថ្នាកដល់សុខភាពហើយយើងអាចរក មធ្យោបាយការពារបាន។

ជាច្រើនឆ្នាំមកហើយដែលចំណោទជុំវិញសុវត្ថភាព និងការប្រើប្រាស់ទូរស័ព្ទដៃបាន ក្លាយជាកង្វល់ធំមួយរបស់អ្នកស្រាវជ្រាវវិទ្យាសស្រ្ត តើទូរស័ព្ទដៃពិតជាមានគ្រោះថ្នាក់ ដល់សុខភាពមែនឫ? កាល់ពីឆ្នាំ២០០០អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់ បច្ចេកវិទ្យាចាប់រលកសំលេងទំនងជាបង្កគ្រោះថ្នាក់ដល់ខួក្បាលផ្ទាល់តែម្តងប្រសិននិយាយ ទូរស័ព្ទដៃយូរជាប់រយះពេល២០នាទីឥតឈប់នោះនិងធ្វើឲ្យផ្នែកខាងក្រៅរបស់ត្រចៀក ឡើងស៊ីតណ្ហភាពឫក៏ឡើងកំដៅដូច្នេះសំរាប់អ្នកឯកទេសជាច្រើននៅពេលប្រើទូរស័ព្ទដៃនេះ យូរៗទៅ ADNរបស់កោសិកាខួក្បាលនិង​ចុះទន់ខ្សោយខូចខាតរហូតបង្កជាដុំសាច់ប្រភេទ មហារីក។

ការសិក្សាដែលមានពីមុនៗមកនោះពុំគ្រប់គ្រាន់សំរាប់សរុបសេចក្តីថា ទូរស័ព្ទដៃពិតជា មូលហេតុចំបងនៃគ្រោះកើតដុំសាច់ប្រភេទមហារីកនិង​ធ្វើឲ្យខូចសុខភាពឡើយក៏ប៉ុន្តែការ សិក្សាចុងក្រោយបានឲ្យដឹងថា​ នៅពេលដែលកំពុងនិយាយទាក់ទងគ្នាដែនម៉ាញ៉េទិច ដែលទូរស័ព្ទដៃបញ្ចេញនោះអាចជ្រៀបចូលទៅក្នុងខ្លូនមនុស្សដោយពិតជាក់ស្តែងទោះជា ដែនម៉ាញ៉េទិចនោះមានកំរិតស្របទៅនិងបទដ្ឋានសំរាប់រក្សាសុវត្ថភាពក៏ដោយដែន ម៉ាញ៉េទិច ជ្រាបចូលទៅក្នុងខួក្បាលធ្វើឲ្យមានសំយោគចេញជាតិប្រូតេអ៊ីនច្រើន​បង្ក បង្កើតឲ្យមានស្រ្តេស “stress” ដែនម៉ាញ៉េទិចអាចជ្រាបចូលទៅក្នុងខ្លូនមនុស្សពិសេស ត្រង់ចំណុចខួក្បាលដូច្នេះហើយបានជាកុមារអាចទទួលរងគ្រោះខ្លាំងជាងមនុស្សចាស់ពីព្រោះ  ខួក្បាលកុមារមានទំហំតូចនៅឡើយ ការប្រើប្រាស់ទូរស័ព្ទដៃនិងអាចជុំរុញឲ្យមានដុំសាច់ ដុំសាច់របស់ស្រោមសរសៃប្រសាទវិវត្តន៍យូៗទៅក្លាយទៅជាមហារីកនិងជុំឲ្យមានជំងឺ មហារីកខួក្បាលជាពិសេសនៅផ្នែកខាងត្រចៀកដែលស្តាប់ទូរស័ព្ទច្រើន។          បើតាមអ្នកស្រាវជ្រាវជនជាតិស៊ុយអែត គ្រោះកើតដុំសាច់ប្រភេទមហារីកនៅផ្នែកខាង ដាក់ទូរស័ព្ទស្តាប់ឡើងគុណទ្វេជាពីរក្នុងរយះពេលនៃការប្រើប្រាស់ទូរស័ព្ទតែ១០ឆ្នាំ ប៉ុណ្ណោះ អ្នកស្រាវជ្រាវអាមេរិចបានបន្ថែមទៀតថា កុមារអាចនិងជួបគ្រោះកើតជំងឺ មហារីកដោយសារការកើនឡើងនៃចំនួនគ្រាប់ឈាមស ដូច្នេះក្នុងពេលដែលការសិក្សា ស្រាវជ្រាវពុំអាចទាន់ជូលលទ្ធផលជាក់ស្តែងជាផ្លូវការ លោកសាស្រ្តចារ្យសុំណែនាំដល់ ឪពុកម្តាយ ព្រមទាំងអ្នកប្រើប្រាស់ទូរស័ព្ទដៃទាំងឡាយឲ្យប្រុងប្រយ័ត្ន និងអនុវត្តន៍តាម ការណែនាំខាងក្រោមដើម្បីការពារសុខភាពរបស់យើងទៅថ្ងៃអនាគត៖

លោកសាស្រ្តចារ្យជាហត្ថលេខីនៃសេចក្តីអំពាវនាវគ្រោះថ្នាក់នៃទូរស័ព្ទដៃសូមផ្តល់ដំបូន្មាន ដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃទាំងអស់ឲ្យគោរពតាមវិធានការណ៍ការពារសំខាន់ៗទាំងឡាយ សំរាប់មនុស្សពេញវ័យ និងសំរាប់កុមាររួមមាន

  • មិនត្រូវអនុញ្ញាតឲ្យកុមារក្រោម១២ឆ្នាំនិយាយទូរស័ព្ទដៃទេលើកលែងតែករណីបន្ទាន់ ខ្លាំងឫក៏រហូតដល់អាយុរ១៥ឆ្នាំរឹតតែប្រសើរ
  • និយាយទូរស័ព្ទដាក់ជាប់ត្រចៀកគួរតែមានរយះពេលខ្លីបំផុត៣នាទីយ៉ាងយូរ ហើយ សាកល្បងដាក់ទូរស័ព្ទឲ្យឆ្ងាយពីត្រចៀកឲ្យកាន់តែឆ្ងាយកាន់តែល្អ ឫក៏មិនដូច្នេះទេ បើកសំលេងឲ្យឫខ្លាំងឫ ក៏ប្រើប្រដាប់ស្តាប់ពាក់នៅនឹងត្រចៀក ហើយជាពិសេស ទៀតត្រូវប្តូត្រចៀកស្តាប់ម្តងខាងឆ្វេង ម្តងខាងស្តាំឲ្យបានញឹកញាប់
  • គួរតែជៀសវាងកុំប្រើទូរស័ព្ទនៅពេលជិះឡាន ជិះម៉តូក្នុងរទេះភ្លើងឫដើរបណ្តើនិយាយ បណ្តើនៅទីកន្លែងទីប្រជុំជន មានសំលេងនិងមានចរាចរច្រើននិងកន្លែងដែលមានដែន ម៉ាញេទិចជុំវិញខ្លួន
  • កុំដាក់ទូរស័ព្ទជាប់និងខ្លួនអី ចំពោះបុរសការដាក់ទូរស័ព្ទក្នុងហោប៉ៅខោខាងមុខបុរស មុខអាចជួបជំងឺអត់កូននិងមិនត្រូវដាក់ទូរស័ព្ទជិតបេះដូងពេកទេដំបូន្មានចុងក្រោយដែល លោកសាស្រ្តចារ្យសុំផ្តែផ្តាំជាចុងក្រោយនេះ កុំចុចបញ្ជូនភ្លាមលើកផ្អឹបនិងត្រចៀក ស្តាប់ភ្លាម ពោលគឺត្រូវរងចាំដៃគូសន្ទនាលើកឆ្លើយថាអាឡូសិន។(ពីនាទីសុខភាពវិទ្យុបារាំងRFI)
Advertisements

June 27, 2008 at 8:58 am 2 comments

Kampong speur Province[2]

DSC00090

តាមពិតទៅយើងត្រូវស្នាក់នៅក្នុងវត្តតែមួយយប់ទេតែដោយភូមិដែលយើងត្រូវចុះធ្វើការវានៅ មិនឆ្ងាយ ដូច្នេះអ៊ំប្រធានក៏សំរេចចិត្តស្នាក់នៅវត្តមួយយប់ទៀត។

តាមផែនការដាក់ចុះមកគឺជ្រើសយកភូមិណាដែលប្រជាជនមានជីវភាពក្រីក្របំផុត។ប្រជាជន ដែលទាល់ក្រនោះដោយសារតែគ្នានដីស្រែចំការ មានអ្នកខ្លះគ្នានទាំងដីសង់ផ្ទះខ្លួនឯង ទៀត ចំពោះអ្នកមានដីស្រែតែទំហំតូចមិនគ្រប់គ្រាន់និងបំពេញតំរូវការក្នុងរយះពេលផ្តល់ ផលឲ្យផងលក់ក៏មិនបាន​ទុកហូបក៏មិនគ្រប់គ្រាន់ ដូច្នេះត្រូវបង្ខំចិត្តដើរស៊ីឈ្នួលគេដូចជា ធ្វើចំការ ជួយច្រូត និងត្រូវដើររកត្រីខ្ជង ដើម្បីបំពេញជីវភាពប្រចាំថ្ងៃគឺរស់មួយថ្ងៃគិតមួយ ថ្ងៃ។

DSC00094

DSC00103

DSC00099

បន្ទាប់ពីរយះពេលបំពេញការងាររយះពេល២យប់៣ថ្ងៃរួចមក​ យើងត្រូវបន្តដំណើរទៅ ស្រុកឳរាល់ទៀត ។

DSC00108

បន្ទាប់ពីធ្វើដំណើរជាមួយនិងផ្លូវមហារលាក់មក យើងក៏ចូលមកដល់ភូមិទំនប់ ម្តងនេះអត់ ស្នាក់វត្តហើយក៏អត់ស្នាក់ក្នុងផ្ទះអ្នកស្រុកដែរ ឡួយណាស់លើកនេះមិនបាច់រអ៊ូថាក្កៅទេ ដោយសារមានតែដំបូលអត់ជញ្ជាំង ល្ហល្ហេវគួរឲ្យចាប់អារម្មណ៍ណាស់ ដូចមកបោះតង់ នៅក្នុងព្រៃចឹងដូចបានឃើញរូបខាងក្រោមស្រាប់៖

DSC00117

DSC00127

យើងត្រូវស្នាក់នៅទីនេះមួយយប់ពីរថ្ងៃ ពិតមែនតែកន្លែងស្នាក់នៅយ៉ាងនេះក៏ដោយចាត់ ទុកថាសប្បាយម្យ៉ាងដែរ ព្រោះមិនធ្លាប់ដូចេ្នះពីមុន សំណាងណាស់អ៊ំប្រធានចាត់ចែង បានល្អពិសេសគឺបាយទឹក នំចំណីមិនខ្វះព្រោះចុងភៅមានដល់ទៅបួននាក់តាមអម ដំណើរ។ ធម្មតានៅភ្នំពេញ គេងម៉ោង១១ រឺ១២ តែមកទីនោះគឺម៉ោង៨​មិនទាន់ទេស្រម៉ុក ផ្អើលសត្វព្រៃ ព្រោះមិនមានអគ្គីសនីហើយអ៊ំប្រធានហាមមិនឲ្យដើរទៅណាទេចឹងមាន តែដេក។

DSC00120

ការងារបានបញ្ជប់រយះពេល៤យប់៥ថ្ងៃ ក្នុងការប្រមូលទិន្ន័យរួចរាល់សំរាប់ខែត្រកំពង់ស្ពឺ ក្រុមការងារបានវិលត្រឡប់មកផ្ទះវិញនៅល្ងាចថ្ងៃទី៥ “Home Sweet Home”។

យើងត្រូវសរុបរបាយការណ៍ពេលមកដល់ភ្នំពេញដើម្បីដាក់ជូនអ៊ំប្រធាន និងត្រៀមខ្លួន ចុះទៅខែត្រកំពង់ធំបន្តទៀត យើងមានពេលសំរាកជាងមួយអាទិត្យមុនបន្តបេសកម្ម។

June 24, 2008 at 8:18 am 2 comments

Kampong speur Pronvince[1]

DSC00104

កាលពីឆ្នាំទៅខាងកន្លែងធ្វើការបានបញ្ជូនក្រុមការងារមួយមានខ្ញុំក្នុងនោះដែរដើម្បី ចុះធ្វើ ស្ថិតិប្រជាជនដែលក្រីក្របំផុតក្នុងខែត្រមួយចំនួន ក្នុងនោះខែត្រកំពង់ស្ពីគឺគោលដៅទី មួយ កាលនោះដូចតក់ក្រហល់ដល់ហើយគ្រាន់តែចេញលិខិតប្រកាសឈ្មោះអ្នកដែល ត្រូវចុះនាពេលព្រឹក ស្រាប់តែថ្ងៃត្រង់ហៅប្រជុំភ្លាមៗឲ្យត្រៀមខ្លួនចេញដំណើរពេលល្ងាច តែម្តង​ គ្រាន់តែចប់ភ្លាមមួយៗរត់ទៅផ្ទះរៀងៗខ្លួន ចំណែកខ្ញុំក៏ចឹងដែរ។ ក្រោយពេល រៀបចំអីវ៉ាន់រួចរាល់ហើយ យើងបានជួបជុំគ្នានៅកន្លែងធ្វើការដើម្បីរងចាំឡានមកទទួល។

យើងបានចេញដំណើរពេលល្ងាចប្រមាណម៉ោង៦។ កំពង់ស្ពឺមិនជាឆ្ងាយទេពីភ្នំពេញ តែចំណាយពេលដល់ទៅពីរម៉ោងពេលបរឡានចូលទៅផ្លូវក្នុងភូមិនោះតូច​​ម្នាក់ៗ​ញាក់អត់ ឈប់មិនមែនញាក់តាមភ្លេងទេ គឺដោយសារផ្លូវគ្រលុកធំៗ។​ យើងបានទៅដល់សាលាឃុំ ដែលជាអូតែលរបស់យើងយប់នោះ ទៅដល់បាយទឹកគេរៀបចំទុកហើយស្រាច់។ ក្រោយ​ពេលបាយទឹករួចហើយ អ៊ំប្រធាន បានចែកសម្ភារៈក្នុងមានកាបូបស្ពាយក្នុងនោះ មាន ភួយ ខ្នើយ មុង ក្រមា ឯខាងក្រៅមាន​ កន្ទេល អង្រឹងមានដេរភ្ជាប់ជាមួយមុង ចំណែកកាបូបស្តាយទៅធ្វើការ វិញមាន​ ពិល សៀវភៅ ប៊ិច និង​ ឯកសារសម្ភាសន៍។ បន្ទាប់ពីញុំាបាយហើយ ក៏នាំគ្នាទៅ មុជទឹកមុននឹងគេង នៅក្បែរសាលាឃុំមានត្រពាំងតូច ក៏នាំគ្នាមុជទឹកនៅទីនោះ​ ដល់ពេលព្រលឹមឡើងមិនដឹង ខ្ទួយចូលមកដេកជាមួយតាំងពី កាលណា ចេះសំណាងវាអត់ខាំ គ្នាខ្ញុំម្នាក់ក៏បេះជីវិតវានិង ស្បែកជើងទៅ។ ពេលដើរទៅ មុជទឹក​ ដុះធ្មេញ នៅត្រពាំងនោះ ម៉ែអើយ ទ្រុងជ្រូកដាក់ចំមាត់ត្រពាំងនៅម្ខាងទៀត ដល់កហើយ អត់បានមុជទឹកមួយព្រឹក យកទឹកសុទ្ធដុះធ្មេញទៀត។DSC00079

យើងត្រូវរៀបចំអីវ៉ាន់ដើម្បីចុះទៅស្នាក់នៅក្នុងភូមិបេង ដែលយើងត្រូវធ្វើការ គឺយើងត្រូវ ស្នាក់នៅក្នុងវត្តមួយយប់ មុននិងបន្តដំណើរបន្តទៅភូមិផ្សេងទៀត។

DSC00080

មកដល់វត្តដែលយើងត្រូវស្នាក់នៅយប់នេះ ម្នាក់ៗដូចជាព្រឺរោមខ្ញាកៗ ព្រោះអីនៅជិត កន្លែងគេងមាន បច្ឆាខ្មោច ខ្លាចជាងគេគឺចុងភៅស្រីពីរនាក់នោះ យើងមានគ្នាសរុបទាំង អស់ ១៨នាក់ ឡានដឹកអីវ៉ាន់សំរាប់ផ្ទះបាយ និង​ឡានពីរទៀតសំរាប់ដឹកក្រុមការងារ។ រួចរាល់ហើយយើងនាំចុះធ្វើការលើកដំបូងក្នុងភូមិបេងនៃខែត្រកំពង់ស្ពឺ។

DSC00078

DSC00084

បន្ទាប់ពីបំពេញការងារសម្ភាសន៍ចប់ហើយ យើងទាំងអស់គ្នាបានធ្វើការបូកសរុបការងារ ដើម្បីដាក់ជូនអ៊ំប្រធាន។ ម្តងនេះនៅវត្តមានបន្ទប់ទឹក សមរម្យអត់ព្រួយ តែដូចយាប់ចិត្ត និង កន្លែងគេង សាំហ្មង!! យប់នេះខ្ញុំនិង​ មិត្រភ័ក្តនាំគ្នាចងអង្រឹងក្រោមកុដលោកចៅ អធិការវិញ ទុកឲ្យចុងភៅ និងអ្នកអត់ចេះគេងអង្រឹងគេគេងក្បែបច្ឆានោះចុះ ខ្ញុំសុខចិត្តនៅ កុដលោក​ពឹងសុំពឹងបារមីមួយប់ហើយ តែលោកថាអត់អីទេកុំខ្លាច តែអ្នកណាទុកចិត្ត។

DSC00088

សាំហ្មងរវល់បាយយឺតពេកគេរើសកន្លែងល្អអស់ សល់តែមួយកន្លែង តែមិនអីទេនៅឆ្ងាយ ពីបច្ឆាគួរសមដែរតែទាស់នៅកាច់ជ្រុងវាល្ហល្ហេវពេក។

June 23, 2008 at 9:59 am Leave a comment

Preah vihear issue

temple_preahvihear

ស្តីពីសំណុំរឿងប្រាសាទព្រះវិហារដ្ឋាភិបាលកម្ពុជាបានចែកចាយសេចក្តីប្រកាសរួមគ្នា កម្ពុជា ថៃស្តីពីការដាក់ប្រាសាទព្រះវិហាជាបិតិកភ័ណ្ឌពិភពលោកចាប់ពីខែកក្កដាទៅ។

ទីបំផុតទៅសំណុំរឿងប្រាសាទព្រះវិហារបស់កម្ពុជាត្រូវបានព្រមព្រៀងដើម្បីឆ្ពោះទៅដល់ការ បញ្ជូល ក្នុងបញ្ជីសម្បត្តិបិតិកភ័ណ្ឌពិភពលោកនៅដើមខែកក្កដាខែក្រោយនេះហើយនោះ គឺប្រទេសថៃបើតាមសេចក្តីប្រកាសរួមគឺបានព្រមព្រៀងគាំទ្រលើការបញ្ជូលប្រាសាទ ព្រះវិហាជាសម្បត្តិបិតិកភ័ណ្ឌពិភពលោកនៅក្នុងសម័យប្រជុំលើកទី៣២របស់ អង្កការ យូនីស្កូនៅទីក្រុងគេប៊ែក ប្រទេសកាណាដានាដើមខែក្រោយ នេះក៏ព្រោះតែកម្ពុជាបាន ធ្វើគំនូសផែនទីបំព្រួញថ្មីមួយសំរាប់ការកំណត់តំបន់ប្រាសាទព្រះវិហា ជាផែនទីដែលដាក់ បញ្ជូលតែតួប្រាសាទ ចំណែកបរិវេណទំហំប្រមាណជាងបួនគីឡូម៉ែត្រក្រឡាទៀតនៅ ជាប់ព្រំដែនប្រទេសទាំងពីរត្រូវទុកដោះស្រាយនៅពេលក្រោយ។ សេចក្តីប្រកាសរួមរវាង រដ្ឋាភិបាលកម្ពុជានិងថៃ ដែលបានចេញផ្សាយនៅថ្ងៃនេះមានភ្ជាប់ជាមួយនូវគំនួសផែនទី ថ្មីធ្វើជាភាសាអង់គ្លេសចុះហត្ថលេខានៅថ្ងៃទី១៨ មិថុនា ជាហត្ថលេខារបស់លោក ​​ឧបនាយករដ្ឋមន្រ្តីសុខ អាន តំណាងឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលថៃតំណាង លោក ណុប ផាដន រដ្ឋមន្រ្តីក្រសួងការបរទេសថៃ សេចក្តីប្រកាសរួមលើសំណុំរឿង ប្រាសាទព្រះវិហាក៏មានហត្ថលេខាទទួលស្គាល់តំណាងអង្កាការយូនីស្កូពីទីក្រុងប៉ារីសដែរ។

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីលោក ចាន់ ផានី បានប្រាប់ក្រុមអ្នកកាសែត ច្រំដែលៗថាការចុះបញ្ជីប្រាសាទព្រះវិហារបស់កម្ពុជាចូលទៅក្នុងបញ្ជីបិតិកភ័ណ្ឌពិភពលោក មិនពាក់ព័ន្ធនិងបញ្ហាព្រំដែនឡើយ ចំពោះបញ្ហាព្រំដែនកម្ពុជាថៃត្រង់ចំណុចប្រាសាទ ព្រះវិហាលើជួរភ្នំដងរែកត្រូវបានតំណាងរដ្ឋាភិបាលកម្ពុជាអះអាងថាទុកឲ្យគណៈកម្មាធិកាចំរុះ កម្ពុជា ថៃ ជាអ្នកដោះស្រាយរួមគ្នានៅពេលក្រោយ ប៉ុន្មានថ្ងៃនេះសំណុំរឿងប្រាសាទ ព្រះវិហាត្រូវបានក្រុមអ្នកប្រឆាំងរដ្ឋាភិបាលក្រុងបាងកកធ្វើការតវ៉ាដោយសំអាងថាការព្រម ព្រៀងយកប្រាសាទព្រះវិហាដែលជាកម្មសិទ្ធរបស់កម្ពុជាបញ្ជូលទៅក្នុងបញ្ជីបិតិកភ័ណ្ឌពិភព លោកអាចធ្វើឲ្យប្រទេសថៃបាត់បង់ទឹកដី ក៏ប៉ុន្តែទាំងភាគីកម្ពុជា និងថៃបានប្រកាសរួមគ្នា ធានាអះអាងថាកិច្ចព្រមព្រៀងនេះមិនមានផលប៉ះពាល់​និងមិនធ្វើឲ្យបាត់បង់ទឹកដី ឡើយ។ (បទរាយការណ៍របស់វិទ្យុបារាំងRFI ថ្ងៃទី២០ មិថុនា ២០០៨)

ហើយចំណែកខាងក្រោមនេះជាអត្ថបទព័ត៌មានរបស់បាងកកប៉ុស្ត៏ចេញផ្សាញនៅថ្ងៃទី២១​មិថុនា ២០០៨ ស្តីពីបញ្ហាប្រាសាទព្រះវិហា៖

Preah Vihear White Paper to be issued

Foreign Ministry moves to silence critics of deal
POST REPORTERS

The Foreign Ministry will issue a White Paper to explain its handling of the Preah Vihear temple issue with Cambodia. Virasakdi Futrakul, the permanent secretary for foreign affairs, said the White Paper, which will be in Thai and English, is expected to be issued early next month. It will be distributed to the public once available.

He said the ministry had never changed the negotiating team, which was made up of legal experts in its dealings with Cambodia.

The team leader, Virachai Plasai, was removed as Treaties and Legal Affairs Department chief after Foreign Minister Noppadon Pattama assumed office after the general election.

”The negotiating team is still the same team. The deputy negotiator during the Unesco-brokered meeting in France [last month] was Thai ambassador Thana Duangrattana, who was the former chief of Treaties and Legal Affairs. He knows the Preah Vihear temple issues well and the borderline,” said Mr Virasakdi.

He said the Foreign Ministry was not the only agency involved in the talks with Cambodia. Other security agencies including the Royal Thai Army, the National Security Council (NSC) and the Royal Thai Survey Department also took part in the process.

”We worked like an iron fist in satin gloves. Part of the success must be credited to the military too because it worked in coordination with its Cambodian counterpart,” said the permanent secretary. He said the government had done its best to protect Thai sovereignty under the framework of existing international laws.

For the 4.6-square-kilometre overlapping zone next to the temple, Mr Virasakdi said it would be demarcated in the future as it has been included in the working plan.

”Cambodia’s registration of Preah Vihear as a World Heritage Site will not affect the borderline under the 1962 cabinet resolution and the overlapping areas will be the responsibility of the Thai-Cambodian Joint Boundary Commission to discuss further,” he said.

The Senate Committee on Foreign Affairs announced on Thursday it will ask the World Heritage Committee to postpone its consideration of the Cambodian request.

Mr Virasakdi said the World Heritage Committee only listened to government representatives and the Senate committee might be wasting its time.

Preeyanantana Rangsit, a senate member, took Mr Noppodon to task in parliament for allegedly trying to rush through the temple deal with Cambodia.

In a query raised during an upper house meeting, M.R. Preeyanantana asked why the minister endorsed the Cambodian proposal in a rush and the ministry did not bargain with Phnom Penh to make Thailand a co-host of the proposal.

The senator said the Foreign Ministry had failed to keep the public informed about Preah Vihear as required under Article 109 of the constitution.

Article 109 requires the government to inform the public about any international agreement it is planning with another country as well as seeking approval from the parliament.  Source:  www.bangkokpost.com

June 22, 2008 at 4:23 pm Leave a comment

Food as Medicine

-Headache? eat fish!

765845211_f4a0dd8ae7

Eat plenty of fish, fish oil helps prevent headache. So does ginger reduce inflammation and pain.

-To prevent stroke drink tea!

Prevent buildup of fatty deposits on artery walls with regular doses of tea. (actually, tea suppresses my appetite and keeps the pounds from invading….Green tea is great for our immune system)!

-INSOMNIA (CAN’T SLEEP?) HONEY!

honey
Use honey as a tranquilizer and sedative.

-HAY FEVER? EAT YOGURT!

yogurt1
Eat lots of yogurt before pollen season.
Also-eat honey from your area (local region) daily.

-ASTHMA? EAT ONIONS!!!!

onion
Eating onions helps ease constriction of bronchial tubes. (when I was young, my mother would make onion packs to place on our chest, helped the respiratory ailments and actually made us breathe better).

-UPSET STOMACH?  BANANAS – GINGER!!!!!
ginger

Bananas will settle an upset stomach.
Ginger will cure morning sickness and nausea.

-ARTHRITIS? EAT FISH, TOO!!

mackerel-pike-sanma
Salmon, tuna, mackerel and sardines actually prevent arthritis. (fish has omega oils, good for our immune system)

-BONE PROBLEMS? EAT PINEAPPLE!!!

pineapple
Bone fractures and osteoporosis can be prevented by the manganese in pineapple.

-BLADDER INFECTION? DRINK CRANBERRY JUICE!!!!

canning-cranberry-juice-pic
High-acid cranberry juice controls harmful bacteria.

-PREMENSTRUAL SYNDROME? EAT CORNFLAKES!!!!

cornflakes
Women can ward off the effects of PMS with cornflakes, which help reduce depression, anxiety and fatigue.

-MEMORY PROBLEMS? EAT OYSTERS!

Oyster plateau Lyon1
Oysters help improve your mental functioning by supplying much-needed zinc.

-COLDS? EAT GARLIC!

garlic2
Clear up that stuffy head with garlic. (remember, garlic lowers cholesterol, too.)

-COUGHING? USE RED PEPPERS!!

bell-pepper-9831
A substance similar to that found in the cough syrups is found in hot red pepper. Use red (cayenne) pepper with caution-it can irritate your tummy.

-BREAST CANCER?  EAT Wheat, bran and cabbage

wheatbran zelje
Helps to maintain estrogen at healthy levels.

-LUNG CANCER? EAT DARK GREEN AND ORANGE AND VEGGIES!!!

veggies_1
A good antidote is beta carotene, a form of Vitamin A found in dark green and orange vegetables.

-DIARRHEA? EAT APPLES!

apple
Grate an apple with its skin, let it turn brown and eat it to cure this condition. (Bananas are also good for this ailment)

-ULCERS? EAT CABBAGE ALSO!!!

zelje
Cabbage contains chemicals that help heal both gastric and duodenal ulcers.

-CLOGGED ARTERIES? EAT AVOCADO!

avocado-bsp
Mono unsaturated fat in avocados lowers cholesterol.

-HIGH BLOOD PRESSURE? EAT CELERY AND OLIVE OIL!!!

veggies_celery_406 ist2_4047608_olive_oil
Olive oil has been shown to lower blood pressure.
Celery contains a chemical that lowers pressure too.

-BLOOD SUGAR IMBALANCE? EAT BROCCOLI AND PEANUTS!!!

broccoli peanut

The chromium in broccoli and peanuts helps regulate insulin and blood sugar.

OLYMPUS DIGITAL CAMERA

•Kiwi: Tiny but mighty. This is a good source of potassium, magnesium, Vitamin E &fiber. It’s Vitamin C content is twice that of an orange.

apple

•Apple: An apple a day keeps the doctor away? Although an apple has a low Vitamin C content, it has antioxidants & flavonoids which enhances the activity of Vitamin C thereby helping to lower the risks of colon cancer, heart attack & stroke.

strawberry

•Strawberry: Protective fruit. Strawberries have the highest total antioxidant power among major fruits &protects the body from cancer causing, blood vessels clogging free radicals. (Actually, any berry is good for you. They’re high in anti-oxidants and they actually keep us young………blueberries are the best and very versatile in the health field……..they get rid of all the free-radicals that invade our bodies)

oranges

•Orange: Sweetest medicine. Taking 2 – 4 oranges a day may help keep colds away, lower cholesterol, prevent & dissolve kidney stones as well as lessen the risk of colon cancer.

s_watermelon

•Watermelon: Coolest Thirst Quencher. Composed of 92% water, it is also packed with a giant dose of glutathione which helps boost our immune system.  They are also a key source of lycopene – the cancer fighting oxidant.  Other nutrients found in watermelon are Vitamin C &Potassium. (watermelon also has natural substances [natural SPF sources] that keep our skin healthy, protecting our skin from those darn suv rays)

guava

•Guava & Papaya: Top awards for Vitamin C. They are the clear winners for their high Vitamin C content. Guava is also rich in fiber which helps prevent constipation.

image

•Papaya is rich in carotene, this is good for your eyes. (also good for gas and indigestion)

tomatos-3452390

•Tomatoes are very good as a preventative measure for men, keeps those prostrate problems from invading their bodies.

Source:cleanpps-subscribe@googlegroups.com

June 20, 2008 at 6:30 pm Leave a comment

True Life | Full Episode | ‘I Live Another Life On The Web’ | Three girls explore life on the web

ម្សិលមិញខ្ញុំបានចូលទៅទំព័របស់MTVជាលើកដំបូង ហើយប្រទះនិងកម្មវិធីល្អប្លែកៗ​គួរឲ្យចាប់អារម្មណ៍ ក្នុងនោះមានកម្មវិធីTrueLifeដែលខ្ញុំពេញចិត្តជាងគេ​ ដូចដែលបានដាក់បង្ហាញក្នុងឃ្លីបវីដេអូខាងលើនេះ គេបង្ហាញនៅជីវិតពិតរបស់នារីបីរូប​ដែលសំដែង​បង្ហាញ​នូវ​លក្ខណៈរបស់ពួកនាងក្នុងonline​ ដែលផ្ទុយស្រឡៈពីជីវិតពិតនៅខាងក្រៅ។​ បើលោកអ្នកចាប់អារម្មណ៍សូមចូលទៅទំព័ររបស់MTV.com ដែលមានកម្មវិធីប្លែកៗគួរឲ្យចាប់អារម្មណ៍។

June 20, 2008 at 6:21 pm Leave a comment

Chinese Food

download
Delicious????
download2 download3
download4 download5
download6 download7
download8 download9

ហាហា!!!ដល់កមើលទៅទំនងដល់ហើយដូចភ្លៅមាន់ចៀនចឹងតែសុំទោសវៃងាប់ក៏មិនញុំាដែរ។ សង្ស័យកណ្តុរនឹងចាប់ពីក្នុងផ្ទះឬពីលូក្បែៗនឹងណាស់។

June 20, 2008 at 5:59 pm Leave a comment

Older Posts


អត្ថបទថ្មីៗ(Recent Posts)

បណ្ណសារ(Archieves)

June 2008
S M T W T F S
« May   Jul »
1234567
891011121314
15161718192021
22232425262728
2930  

Counter Data