Beware of cellphone

June 27, 2008 at 8:58 am 2 comments

0,,5298803,00

កុមារក្រោមអាយុរ១២ឆ្នាំមិនត្រូវប្រើទូរស័ព្ទដៃ”Children under 12 years old do not use cell phone” នេះជាសេចក្តីអំពាវនាវរបស់លោកសាស្រ្តចារ្យ ដាវីដ​ សែវ៉ង់ស្រៃប៊ឺ  និងក្រុម គ្រូពេទ្យចំនួន១៩ផ្សេងទៀតដែលភាគច្រើនមានឯកទេសផ្នែកជំងឺមហារីកអ្នកវិទ្យា សាស្រ្តទាំងនេះបានរៀបចំផ្សព្វផ្សាយសាធារណៈនូវសេចក្តីប្រកាសមួយស្តីពីគ្រោះថ្នាក់ជា យថាហេតុនៃការប្រើទូរស័ព្ទដៃ តើទូរស័ព្ទដៃពិតជាអាចមានគ្រោះថ្នាក់ដល់សុខភាព កុមារនិងជនទូទៅដល់កំរិតណា និងថាតើត្រូវធ្វើដូចម្តេចដើម្បីជៀសវាងបានរឺក៏ត្រូវឈប់ ប្រើទូរស័ព្ទដៃ។

ឈឺក្បាល់ឈឺត្រចៀកចាក់ស្កៀបរម៉ាស់នៅលើស្បែកពេលទូរស័ព្ទតើមកពីមូលហេតុអ្វី?ឫមកពីយើងរវល់និយាយ ញាក់ត្របកភ្នែកខាងស្តាំឫខាងឆ្វេង ខាងណាសយខាងណា ហេង នៅក្មេងនៅឡើយតែឆាប់ភ្លេចភ្លាំងជាងមនុស្សចាស់សម័យមុន ឆាប់បាត់បង់ការ ប្រមូលផ្តុំអារម្មណ៍ឫក៏ហឹងត្រចៀក។ល។ ទាំងនេះមិនមែនជាការចៃដន្យទេឫ? អាការៈ ដែលបានរៀបរាប់ខាងលើនេះគឺអាចជាឥទ្ធិពលខ្លះបង្កឡើងដោយទូរស័ព្ទដៃ ទំនងជា មានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះទៅទៀត បណ្តាជនទូទៅត្រូវយល់ថា ការប្រើប្រាស់ទូរស័ព្ទ ដៃប្រាកដជាបង្កឲ្យមានផលប៉ះពាល់ផលវិបាកអ្វីមួយទៅថ្ងៃក្រោយមិនខានឡើយ។ នេះគឺ ជាសារដ៏សំខាន់មួយដែលលោកសាស្រ្តចារ្យចង់ឲ្យចង់ចាំ លោកសាស្រ្តចារ្យ និងវិជ្ជ បណ្ឌិត ឈេរីប្រ៊ីយ៉េព្រមទាំងក្រុមគ្រូពេទ្យមួយចំនួនធំមានឯកទេសផែ្នកជំងឺ មហារីកបានចុះហត្ថលេខាព្រមគ្នាចេញសេចក្តីប្រកាសអំពាវនាវមួយឲ្យធ្វើការប្រុងប្រយ័ត្ននៅ គ្រោះថ្នាក់ជាយថាហេតុនៃការប្រើប្រាស់ទូរស័ព្ទដៃកាលពីដើមសប្តាសន៍កន្លងទៅនៅប្រទេស បារាំងក្នុង ពេលរងចាំសេចក្តីសន្និដ្ឋានចុងក្រោយស្តីពីគ្រោះថ្នាក់របស់ទូរស័ព្ទដៃក្រុមគ្រូ ពេទ្យ ហត្ថលេខីនៃសេចក្តីអំពាវនាវនេះ​បានលើកឡើងពីគ្រោះថ្នាក់ដ៏ធំធេងរបស់ទូរស័ព្ទ​ដៃជាពិសេសចំពោះកុមារដែលមានអាយុរក្រោម១២ឆ្នាំនិងបានចេញជាវិធានការណែ នាំមួយចំនួនទៀតផង។ ចំពោះក្រសួងសុខាភិបាលបារាំងរហូតមកទល់ពេលនេះម៉ោងនេះពុំទាន់ មានភស្តុតាង វិទ្យាសាស្រ្តណាមួយដែលបញ្ជាក់អំពីគ្រោះថ្នាក់ធំដំគួរឲ្យកត់សំគាល់ឡើយក៏ប៉ុន្តែ សំរាប់អ្នកស្រាវជ្រាវដែលសុទ្ធសឹងជាគ្រូពេទ្យឯកទេសជំងឺមហារីកមានលោកសាស្រ្ត ចារ្យ ដាវីដ​ សែវ៉ង់ស្រៃប៊ឺ ដែលជាសាស្រ្តចារ្យវិជ្ជាសាស្រ្តផ្នែកជំងឺផ្លូវចិត្ត ជាអ្នកផ្តើមគំនិត បានគូបញ្ជាក់ថា មានភស្តុតាងវិទ្យាសាស្រ្តច្រើនគ្រប់គ្រាន់គួរឲ្យព្រួបារម្ភស្តីពីគ្រោះថ្នាក់នៃ ការប្រើប្រាស់ទូរស័ព្ទដៃ ហើយគ្រោះថ្នាក់នោះសោធ ជាគ្រោះថ្នាក់ធ្ងន់ធ្ងបំផុតដែលយើង មិនគួរបណ្តែតបណ្តោយ លោកសាស្រ្តចារ្យបានធានាអះអាងថាអ្វីដែលលោកអះអាងទាំង អម្បាលមានមិនមែនក្នុងន័យបង្អាប់បន្តុសក្រុមហ៊ុនផលិតទូរស័ព្ទដៃឡើយ តែជាការជួយ ជុំរុញលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍ការផលិតទូរស័ព្ទថ្មីៗទៀត ប្រកបដោយសុវត្ថិភាព ដល់សុខភាពសាធារណៈ ហើយលោកក៏មិនប្រឆាំងនិងការប្រើប្រាស់ទូរស័ព្ទដែរ រូប លោកផ្ទាល់ក៏ប្រើប្រាស់ទូរស័ព្ទដៃដែរ និងព្រមទាំងមានជំងឺមហារីកខួក្បាលចាប់និងខ្លួន ទៀតផង។ តែការប្រើប្រាស់ទូរស័ព្ទដៃពិតជាអាចបង្កគ្រោះថ្នាកដល់សុខភាពហើយយើងអាចរក មធ្យោបាយការពារបាន។

ជាច្រើនឆ្នាំមកហើយដែលចំណោទជុំវិញសុវត្ថភាព និងការប្រើប្រាស់ទូរស័ព្ទដៃបាន ក្លាយជាកង្វល់ធំមួយរបស់អ្នកស្រាវជ្រាវវិទ្យាសស្រ្ត តើទូរស័ព្ទដៃពិតជាមានគ្រោះថ្នាក់ ដល់សុខភាពមែនឫ? កាល់ពីឆ្នាំ២០០០អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់ បច្ចេកវិទ្យាចាប់រលកសំលេងទំនងជាបង្កគ្រោះថ្នាក់ដល់ខួក្បាលផ្ទាល់តែម្តងប្រសិននិយាយ ទូរស័ព្ទដៃយូរជាប់រយះពេល២០នាទីឥតឈប់នោះនិងធ្វើឲ្យផ្នែកខាងក្រៅរបស់ត្រចៀក ឡើងស៊ីតណ្ហភាពឫក៏ឡើងកំដៅដូច្នេះសំរាប់អ្នកឯកទេសជាច្រើននៅពេលប្រើទូរស័ព្ទដៃនេះ យូរៗទៅ ADNរបស់កោសិកាខួក្បាលនិង​ចុះទន់ខ្សោយខូចខាតរហូតបង្កជាដុំសាច់ប្រភេទ មហារីក។

ការសិក្សាដែលមានពីមុនៗមកនោះពុំគ្រប់គ្រាន់សំរាប់សរុបសេចក្តីថា ទូរស័ព្ទដៃពិតជា មូលហេតុចំបងនៃគ្រោះកើតដុំសាច់ប្រភេទមហារីកនិង​ធ្វើឲ្យខូចសុខភាពឡើយក៏ប៉ុន្តែការ សិក្សាចុងក្រោយបានឲ្យដឹងថា​ នៅពេលដែលកំពុងនិយាយទាក់ទងគ្នាដែនម៉ាញ៉េទិច ដែលទូរស័ព្ទដៃបញ្ចេញនោះអាចជ្រៀបចូលទៅក្នុងខ្លូនមនុស្សដោយពិតជាក់ស្តែងទោះជា ដែនម៉ាញ៉េទិចនោះមានកំរិតស្របទៅនិងបទដ្ឋានសំរាប់រក្សាសុវត្ថភាពក៏ដោយដែន ម៉ាញ៉េទិច ជ្រាបចូលទៅក្នុងខួក្បាលធ្វើឲ្យមានសំយោគចេញជាតិប្រូតេអ៊ីនច្រើន​បង្ក បង្កើតឲ្យមានស្រ្តេស “stress” ដែនម៉ាញ៉េទិចអាចជ្រាបចូលទៅក្នុងខ្លូនមនុស្សពិសេស ត្រង់ចំណុចខួក្បាលដូច្នេះហើយបានជាកុមារអាចទទួលរងគ្រោះខ្លាំងជាងមនុស្សចាស់ពីព្រោះ  ខួក្បាលកុមារមានទំហំតូចនៅឡើយ ការប្រើប្រាស់ទូរស័ព្ទដៃនិងអាចជុំរុញឲ្យមានដុំសាច់ ដុំសាច់របស់ស្រោមសរសៃប្រសាទវិវត្តន៍យូៗទៅក្លាយទៅជាមហារីកនិងជុំឲ្យមានជំងឺ មហារីកខួក្បាលជាពិសេសនៅផ្នែកខាងត្រចៀកដែលស្តាប់ទូរស័ព្ទច្រើន។          បើតាមអ្នកស្រាវជ្រាវជនជាតិស៊ុយអែត គ្រោះកើតដុំសាច់ប្រភេទមហារីកនៅផ្នែកខាង ដាក់ទូរស័ព្ទស្តាប់ឡើងគុណទ្វេជាពីរក្នុងរយះពេលនៃការប្រើប្រាស់ទូរស័ព្ទតែ១០ឆ្នាំ ប៉ុណ្ណោះ អ្នកស្រាវជ្រាវអាមេរិចបានបន្ថែមទៀតថា កុមារអាចនិងជួបគ្រោះកើតជំងឺ មហារីកដោយសារការកើនឡើងនៃចំនួនគ្រាប់ឈាមស ដូច្នេះក្នុងពេលដែលការសិក្សា ស្រាវជ្រាវពុំអាចទាន់ជូលលទ្ធផលជាក់ស្តែងជាផ្លូវការ លោកសាស្រ្តចារ្យសុំណែនាំដល់ ឪពុកម្តាយ ព្រមទាំងអ្នកប្រើប្រាស់ទូរស័ព្ទដៃទាំងឡាយឲ្យប្រុងប្រយ័ត្ន និងអនុវត្តន៍តាម ការណែនាំខាងក្រោមដើម្បីការពារសុខភាពរបស់យើងទៅថ្ងៃអនាគត៖

លោកសាស្រ្តចារ្យជាហត្ថលេខីនៃសេចក្តីអំពាវនាវគ្រោះថ្នាក់នៃទូរស័ព្ទដៃសូមផ្តល់ដំបូន្មាន ដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃទាំងអស់ឲ្យគោរពតាមវិធានការណ៍ការពារសំខាន់ៗទាំងឡាយ សំរាប់មនុស្សពេញវ័យ និងសំរាប់កុមាររួមមាន

  • មិនត្រូវអនុញ្ញាតឲ្យកុមារក្រោម១២ឆ្នាំនិយាយទូរស័ព្ទដៃទេលើកលែងតែករណីបន្ទាន់ ខ្លាំងឫក៏រហូតដល់អាយុរ១៥ឆ្នាំរឹតតែប្រសើរ
  • និយាយទូរស័ព្ទដាក់ជាប់ត្រចៀកគួរតែមានរយះពេលខ្លីបំផុត៣នាទីយ៉ាងយូរ ហើយ សាកល្បងដាក់ទូរស័ព្ទឲ្យឆ្ងាយពីត្រចៀកឲ្យកាន់តែឆ្ងាយកាន់តែល្អ ឫក៏មិនដូច្នេះទេ បើកសំលេងឲ្យឫខ្លាំងឫ ក៏ប្រើប្រដាប់ស្តាប់ពាក់នៅនឹងត្រចៀក ហើយជាពិសេស ទៀតត្រូវប្តូត្រចៀកស្តាប់ម្តងខាងឆ្វេង ម្តងខាងស្តាំឲ្យបានញឹកញាប់
  • គួរតែជៀសវាងកុំប្រើទូរស័ព្ទនៅពេលជិះឡាន ជិះម៉តូក្នុងរទេះភ្លើងឫដើរបណ្តើនិយាយ បណ្តើនៅទីកន្លែងទីប្រជុំជន មានសំលេងនិងមានចរាចរច្រើននិងកន្លែងដែលមានដែន ម៉ាញេទិចជុំវិញខ្លួន
  • កុំដាក់ទូរស័ព្ទជាប់និងខ្លួនអី ចំពោះបុរសការដាក់ទូរស័ព្ទក្នុងហោប៉ៅខោខាងមុខបុរស មុខអាចជួបជំងឺអត់កូននិងមិនត្រូវដាក់ទូរស័ព្ទជិតបេះដូងពេកទេដំបូន្មានចុងក្រោយដែល លោកសាស្រ្តចារ្យសុំផ្តែផ្តាំជាចុងក្រោយនេះ កុំចុចបញ្ជូនភ្លាមលើកផ្អឹបនិងត្រចៀក ស្តាប់ភ្លាម ពោលគឺត្រូវរងចាំដៃគូសន្ទនាលើកឆ្លើយថាអាឡូសិន។(ពីនាទីសុខភាពវិទ្យុបារាំងRFI)
Advertisements

Entry filed under: Lifestyle. Tags: .

Kampong speur Province[2] Flickr

2 Comments Add your own

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


អត្ថបទថ្មីៗ(Recent Posts)

បណ្ណសារ(Archieves)

June 2008
S M T W T F S
« May   Jul »
1234567
891011121314
15161718192021
22232425262728
2930  

Counter Data


%d bloggers like this: