Posts tagged ‘Kampong Speur’

Kampong speur Province[2]

DSC00090

តាមពិតទៅយើងត្រូវស្នាក់នៅក្នុងវត្តតែមួយយប់ទេតែដោយភូមិដែលយើងត្រូវចុះធ្វើការវានៅ មិនឆ្ងាយ ដូច្នេះអ៊ំប្រធានក៏សំរេចចិត្តស្នាក់នៅវត្តមួយយប់ទៀត។

តាមផែនការដាក់ចុះមកគឺជ្រើសយកភូមិណាដែលប្រជាជនមានជីវភាពក្រីក្របំផុត។ប្រជាជន ដែលទាល់ក្រនោះដោយសារតែគ្នានដីស្រែចំការ មានអ្នកខ្លះគ្នានទាំងដីសង់ផ្ទះខ្លួនឯង ទៀត ចំពោះអ្នកមានដីស្រែតែទំហំតូចមិនគ្រប់គ្រាន់និងបំពេញតំរូវការក្នុងរយះពេលផ្តល់ ផលឲ្យផងលក់ក៏មិនបាន​ទុកហូបក៏មិនគ្រប់គ្រាន់ ដូច្នេះត្រូវបង្ខំចិត្តដើរស៊ីឈ្នួលគេដូចជា ធ្វើចំការ ជួយច្រូត និងត្រូវដើររកត្រីខ្ជង ដើម្បីបំពេញជីវភាពប្រចាំថ្ងៃគឺរស់មួយថ្ងៃគិតមួយ ថ្ងៃ។

DSC00094

DSC00103

DSC00099

បន្ទាប់ពីរយះពេលបំពេញការងាររយះពេល២យប់៣ថ្ងៃរួចមក​ យើងត្រូវបន្តដំណើរទៅ ស្រុកឳរាល់ទៀត ។

DSC00108

បន្ទាប់ពីធ្វើដំណើរជាមួយនិងផ្លូវមហារលាក់មក យើងក៏ចូលមកដល់ភូមិទំនប់ ម្តងនេះអត់ ស្នាក់វត្តហើយក៏អត់ស្នាក់ក្នុងផ្ទះអ្នកស្រុកដែរ ឡួយណាស់លើកនេះមិនបាច់រអ៊ូថាក្កៅទេ ដោយសារមានតែដំបូលអត់ជញ្ជាំង ល្ហល្ហេវគួរឲ្យចាប់អារម្មណ៍ណាស់ ដូចមកបោះតង់ នៅក្នុងព្រៃចឹងដូចបានឃើញរូបខាងក្រោមស្រាប់៖

DSC00117

DSC00127

យើងត្រូវស្នាក់នៅទីនេះមួយយប់ពីរថ្ងៃ ពិតមែនតែកន្លែងស្នាក់នៅយ៉ាងនេះក៏ដោយចាត់ ទុកថាសប្បាយម្យ៉ាងដែរ ព្រោះមិនធ្លាប់ដូចេ្នះពីមុន សំណាងណាស់អ៊ំប្រធានចាត់ចែង បានល្អពិសេសគឺបាយទឹក នំចំណីមិនខ្វះព្រោះចុងភៅមានដល់ទៅបួននាក់តាមអម ដំណើរ។ ធម្មតានៅភ្នំពេញ គេងម៉ោង១១ រឺ១២ តែមកទីនោះគឺម៉ោង៨​មិនទាន់ទេស្រម៉ុក ផ្អើលសត្វព្រៃ ព្រោះមិនមានអគ្គីសនីហើយអ៊ំប្រធានហាមមិនឲ្យដើរទៅណាទេចឹងមាន តែដេក។

DSC00120

ការងារបានបញ្ជប់រយះពេល៤យប់៥ថ្ងៃ ក្នុងការប្រមូលទិន្ន័យរួចរាល់សំរាប់ខែត្រកំពង់ស្ពឺ ក្រុមការងារបានវិលត្រឡប់មកផ្ទះវិញនៅល្ងាចថ្ងៃទី៥ “Home Sweet Home”។

យើងត្រូវសរុបរបាយការណ៍ពេលមកដល់ភ្នំពេញដើម្បីដាក់ជូនអ៊ំប្រធាន និងត្រៀមខ្លួន ចុះទៅខែត្រកំពង់ធំបន្តទៀត យើងមានពេលសំរាកជាងមួយអាទិត្យមុនបន្តបេសកម្ម។

June 24, 2008 at 8:18 am 2 comments

Kampong speur Pronvince[1]

DSC00104

កាលពីឆ្នាំទៅខាងកន្លែងធ្វើការបានបញ្ជូនក្រុមការងារមួយមានខ្ញុំក្នុងនោះដែរដើម្បី ចុះធ្វើ ស្ថិតិប្រជាជនដែលក្រីក្របំផុតក្នុងខែត្រមួយចំនួន ក្នុងនោះខែត្រកំពង់ស្ពីគឺគោលដៅទី មួយ កាលនោះដូចតក់ក្រហល់ដល់ហើយគ្រាន់តែចេញលិខិតប្រកាសឈ្មោះអ្នកដែល ត្រូវចុះនាពេលព្រឹក ស្រាប់តែថ្ងៃត្រង់ហៅប្រជុំភ្លាមៗឲ្យត្រៀមខ្លួនចេញដំណើរពេលល្ងាច តែម្តង​ គ្រាន់តែចប់ភ្លាមមួយៗរត់ទៅផ្ទះរៀងៗខ្លួន ចំណែកខ្ញុំក៏ចឹងដែរ។ ក្រោយពេល រៀបចំអីវ៉ាន់រួចរាល់ហើយ យើងបានជួបជុំគ្នានៅកន្លែងធ្វើការដើម្បីរងចាំឡានមកទទួល។

យើងបានចេញដំណើរពេលល្ងាចប្រមាណម៉ោង៦។ កំពង់ស្ពឺមិនជាឆ្ងាយទេពីភ្នំពេញ តែចំណាយពេលដល់ទៅពីរម៉ោងពេលបរឡានចូលទៅផ្លូវក្នុងភូមិនោះតូច​​ម្នាក់ៗ​ញាក់អត់ ឈប់មិនមែនញាក់តាមភ្លេងទេ គឺដោយសារផ្លូវគ្រលុកធំៗ។​ យើងបានទៅដល់សាលាឃុំ ដែលជាអូតែលរបស់យើងយប់នោះ ទៅដល់បាយទឹកគេរៀបចំទុកហើយស្រាច់។ ក្រោយ​ពេលបាយទឹករួចហើយ អ៊ំប្រធាន បានចែកសម្ភារៈក្នុងមានកាបូបស្ពាយក្នុងនោះ មាន ភួយ ខ្នើយ មុង ក្រមា ឯខាងក្រៅមាន​ កន្ទេល អង្រឹងមានដេរភ្ជាប់ជាមួយមុង ចំណែកកាបូបស្តាយទៅធ្វើការ វិញមាន​ ពិល សៀវភៅ ប៊ិច និង​ ឯកសារសម្ភាសន៍។ បន្ទាប់ពីញុំាបាយហើយ ក៏នាំគ្នាទៅ មុជទឹកមុននឹងគេង នៅក្បែរសាលាឃុំមានត្រពាំងតូច ក៏នាំគ្នាមុជទឹកនៅទីនោះ​ ដល់ពេលព្រលឹមឡើងមិនដឹង ខ្ទួយចូលមកដេកជាមួយតាំងពី កាលណា ចេះសំណាងវាអត់ខាំ គ្នាខ្ញុំម្នាក់ក៏បេះជីវិតវានិង ស្បែកជើងទៅ។ ពេលដើរទៅ មុជទឹក​ ដុះធ្មេញ នៅត្រពាំងនោះ ម៉ែអើយ ទ្រុងជ្រូកដាក់ចំមាត់ត្រពាំងនៅម្ខាងទៀត ដល់កហើយ អត់បានមុជទឹកមួយព្រឹក យកទឹកសុទ្ធដុះធ្មេញទៀត។DSC00079

យើងត្រូវរៀបចំអីវ៉ាន់ដើម្បីចុះទៅស្នាក់នៅក្នុងភូមិបេង ដែលយើងត្រូវធ្វើការ គឺយើងត្រូវ ស្នាក់នៅក្នុងវត្តមួយយប់ មុននិងបន្តដំណើរបន្តទៅភូមិផ្សេងទៀត។

DSC00080

មកដល់វត្តដែលយើងត្រូវស្នាក់នៅយប់នេះ ម្នាក់ៗដូចជាព្រឺរោមខ្ញាកៗ ព្រោះអីនៅជិត កន្លែងគេងមាន បច្ឆាខ្មោច ខ្លាចជាងគេគឺចុងភៅស្រីពីរនាក់នោះ យើងមានគ្នាសរុបទាំង អស់ ១៨នាក់ ឡានដឹកអីវ៉ាន់សំរាប់ផ្ទះបាយ និង​ឡានពីរទៀតសំរាប់ដឹកក្រុមការងារ។ រួចរាល់ហើយយើងនាំចុះធ្វើការលើកដំបូងក្នុងភូមិបេងនៃខែត្រកំពង់ស្ពឺ។

DSC00078

DSC00084

បន្ទាប់ពីបំពេញការងារសម្ភាសន៍ចប់ហើយ យើងទាំងអស់គ្នាបានធ្វើការបូកសរុបការងារ ដើម្បីដាក់ជូនអ៊ំប្រធាន។ ម្តងនេះនៅវត្តមានបន្ទប់ទឹក សមរម្យអត់ព្រួយ តែដូចយាប់ចិត្ត និង កន្លែងគេង សាំហ្មង!! យប់នេះខ្ញុំនិង​ មិត្រភ័ក្តនាំគ្នាចងអង្រឹងក្រោមកុដលោកចៅ អធិការវិញ ទុកឲ្យចុងភៅ និងអ្នកអត់ចេះគេងអង្រឹងគេគេងក្បែបច្ឆានោះចុះ ខ្ញុំសុខចិត្តនៅ កុដលោក​ពឹងសុំពឹងបារមីមួយប់ហើយ តែលោកថាអត់អីទេកុំខ្លាច តែអ្នកណាទុកចិត្ត។

DSC00088

សាំហ្មងរវល់បាយយឺតពេកគេរើសកន្លែងល្អអស់ សល់តែមួយកន្លែង តែមិនអីទេនៅឆ្ងាយ ពីបច្ឆាគួរសមដែរតែទាស់នៅកាច់ជ្រុងវាល្ហល្ហេវពេក។

June 23, 2008 at 9:59 am Leave a comment


បណ្ណសារ(Archieves)

RSS Cambodia News

  • An error has occurred; the feed is probably down. Try again later.
May 2024
S M T W T F S
 1234
567891011
12131415161718
19202122232425
262728293031  

Counter Data